ភាគលាភ​ (Dividends)


142
Date | 21-10-2020 - 01:44 PM Article Type | Stock Markets Region | World

ភាគលាភ​ (Dividends)


នៅពេលក្រុមហ៊ុនបោះផ្សាយ ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណះ ហើយទទួលបានប្រាក់ចំណេញ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអាចប្រកាសបែងចែកចំណែកណាមួយនៃប្រាក់ចំណេញដែលទទួលបាន (Earning) ទៅឲភាគហ៊ុនិក (Shareholder) តាមរយះការបង់ជាភាគលាភក្នុងទម្រង់ជាសាច់ ប្រាក់ “Cash” ឬវិនិយោគជាថ្មីទៅតាមកម្រិតភាគលាភដែលទទូលបាន ដើម្បីទិញមូលបត្រ (Securities) ថ្មីបន្ថែមទៀតនៅក្នុងក្រុមហ៊ុន។
នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន អ្នកវិនិយោគដែលចូលនិវត្តន៍ពីការងារ (Retired Investors) ជាច្រើន ផ្តោតការយកចិត្តទុកដាក់លើការវិនិយោគលើមូលបត្រកម្មសិទ្ធិណាដែលបែកចែកភាគលាភជាប្រចាំព្រោះថាភាគលាភដែលទទួលបាននេះ គឺជាចំណូលជំនួសឲចំណូលដែលគាត់លែងទទួលបានពីការងារនៅពេលគាត់ចូលនិវត្តន៍។ ជាធម្មតា មូលបត្រកម្មសិទ្ធិដែលបង់ភាគលាភខ្ពស់ជាងភាគលាភជាមធ្យមរបស់ទីផ្សារមូលបត្រត្រូវបានគេចាត់ទុកជាមូលបត្រចំណូល (Income Securities)។



Author: PPS
Source: PPS
Comment